(បន្ទាយមានជ័យ)៖ ដោយមើលឃើញពីការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ អតីតសមាជិកមកពីគណបក្សផ្សេងៗចំនួន ១,១០៧នាក់ ក្នុងនោះគណបក្សភ្លើងទៀន ៧៣១នាក់ គណបក្សខ្មែររួបរួមជាតិ ២៦១នាក់ គណបក្សហ្វ៊ុនស៊ីនប៉ិច ១១៥នាក់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានសុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីសំណេះសំណាលបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានលោក អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានលើកឡើងថា ការរក្សាបានការអភិវឌ្ឍជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់លើអាយុជីវិតរបស់ប្រជាជន ជាពិសេសគឺការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ដោយសម្បូរសប្បាយពីដំណាក់កាលមួយទៅដំណាក់កាលទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ។ ដោយឡែក ចំពោះប្រជាពលរដ្ឋដែលបានមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា គឺរាជរដ្ឋាភិបាលតែងតែយកចិត្តទិកដាក់ជានិច្ច មិនអាចបំភ្លេចបានឡើយ។

លោកបានបន្តថា សមាជិកថ្មីដែលបានចូលមករូមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ១,១០៧នាក់ ដែលពួកគាត់បានសម្រេចចិត្តដ៏ត្រឹមត្រូវ ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាសកម្មភាពនយោបាយដ៏ត្រឹមត្រូវ។ ជាការពិតណាស់ការជួបជុំគ្នានាពេលនេះ ជាសកម្មភាពដ៏សំខាន់ ដើម្បីចូលរួមត្រៀមបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ដែលសមាជិកបក្សបានគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសជាង៤០ឆ្នាំមកហើយ នឹងរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ឲ្យរួចផុតពីការកាប់សម្លាប់ ព្រមទាំងមានការអភិវឌ្ឍឲ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

លោកបានបន្ត​ទៀតថា វាជាសមិទ្ធដែលគណបក្សប្រជាជនកម្ពុជា ទទួលបាននាពេលកន្លងមក គឺកត្តាសុខសន្តិភាព ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងផែនការយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្រោមការដឹកនាំនិងភាពជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន គឺការស្វែងរកនៅសុខសន្តិភាពជូនប្រជាពលរដ្ឋប្រកបដោយសុខុដុមរម្យនា សន្តិភាពមិនមែនកើតឡើងដោយឯងៗនោះឡើយ គឺបានមកពីការតស៊ូ ការលះបង់គ្រប់បែបយ៉ាងក្នុងការបួជាជីវិត ដើម្បីប្រទេសជាតិទាំងមូល។

លោកបន្តទៀតថា គណបក្សប្រជាជនមានគោលដៅបំរើប្រយោជន៍ប្រជាពលរដ្ឋ ការអភិវឌ្ឍលើគ្រប់វិស័យ ការពារទឹកដី ធ្វើឲ្យកម្ពុជាស្មើមុខមាត់នៅលើឆាកអន្តរជាតិ និងបានដោះស្រាយបញ្ហាជាច្រើន ដើម្បីបុព្វហេតុជាតិ និងមាតុភូមិរបស់ខ្លួន៕