(សៀមរាប)៖ លោក ថាញ់ រ៉ូ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ លោក ទ្រី គឹមហាក់ ប្រធានក្រុមការងារចុះមូលដ្ឋានភូមិគោកត្រុំ លោក គង់ ស៊ី អនុប្រធានគណៈកម្មាធិការបក្សឃុំ នាថ្ងៃទី២៥ ខែមិថុនា បានចុះជួបប្រជុំសំណេះសំណាលជាមួយប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្ស សមាជិកបក្សចំនួន១០២នាក់ ដើម្បីត្រៀមរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
របៀបវារៈនៃកិច្ចប្រជុំនេះ៖ ១-ពង្រឹងការគ្រប់គ្រងសមាជិកបក្ស ២-ត្រួតពិនិត្យលើឯកសារពាក់ព័ន្ធការបោះឆ្នោត និងជំរុញទៅបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ៣-កៀរគរសមាជិកទៅបោះឆ្នោតជូនគណបក្សឲ្យបានគ្រប់ៗគ្នា និងប្ដេជ្ញាចិត្តបោះឆ្នោតយកជ័យជម្នះជូនគណបក្ស ៤-ជម្រាបជូនពីលេខរៀងគណបក្សនៅក្នុងសន្លឹកឆ្នោត ៥-ការពារសន្តិភាព និងផ្សព្វផ្សាយគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ សូមគូសសញ្ញាឲ្យបានត្រឹមត្រូវនៅក្នុងប្រអប់ ក្នុងពេលបោះឆ្នោតខាងមុខនេះ។
លោក ទ្រី គឹមហាក់ បានចែកសំពត់បត់ម្នាក់ៗ១ជូនសមាជិកសមាជិកាបក្សផងដែរ ថវិកាចំណាយអស់៨០០.០០០រៀល៕