(ផ្លូរីដា)៖ ការជប់លៀងរបស់យុវវ័យមួយក្រុមបានក្លាយជាអំពើហិង្សាប្រដាប់អាវុធ ដែលបានកើតឡើងនៅរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក នាំឲ្យមនុស្ស ២នាក់ស្លាប់ និង ១៧នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។
ហេតុការណ៍បានកើតឡើងទាំងកណ្តាលយប់ក្នុងក្លឹបកម្សាន្តនៃទីក្រុង Fort Myers រដ្ឋផ្លូរីដា ហើយមូលហេតុដែលនាំ ឲ្យកើតមានការបាញ់បោះនេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។ ការបាញ់ប្រហារនេះបានកើតឡើងតែ ប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីការបាញ់ប្រហារក្នុងក្លឹបមនុស្សភេទទីបីមួយក្នុងទីក្រុង Orlando រដ្ឋផ្លូរីដាដដែល បានបណ្តាលឲ្យមនុស្សជាង ៥០នាក់ស្លាប់ និងរាប់សិននាក់ទៀតរងរបួស។
ហេតុការណ៍បាញ់ប្រហារបានកក្រើកឡើងគួរឲ្យព្រួយបារម្ភនៅក្នុងរដ្ឋផ្លូរីដាតែឯងប៉ុណ្ណោះ ខណៈរឿងរ៉ាវនេះបាននាំ ឲ្យគណបក្សសាធារណរដ្ឋ ធ្វើការវាយប្រហារយ៉ាងខ្លាំងមកលើរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងស្រូបយកសំឡេង គាំទ្រយ៉ាងច្រើសលើសលប់ផងដែរ តាមរយៈការសន្យានិងបង្កើតនយោបាយលុបបំបាត់បញ្ហានេះ៕