(កោះកុង)៖ លោក ហាក់ ឡេង ប្រធានក្រុមការងារគ្រប់គ្រងសិស្សនិស្សិត អាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានសំណេះសំណាលសួរសុខទុក្ខជាមួយសិស្សនិស្សិត អ.ម.ត ក្នុងខេត្តកោះកុង។

លោក ហាក់ ឡេង បានថ្លែងថា ទោះបីលោកបណ្ឌិត ហ៊ុន ម៉ាណែត រវល់ការងារក្នុងជួររាជរដ្ឋាភិបាលយ៉ាងណា ក៏លោកបណ្ឌិតនៅតែដក់ជាប់ក្នុងក្រអៅបេះដូងជាប់ជានិច្ចចំពោះសិស្សនិស្សិតនិងប្រជាពលរដ្ឋជាប់ជានិច្ច នឹងមានការគាំទ្រដល់សិស្សនិស្សិតគ្រប់រូបដែលជីវភាពខ្វះខាត់ក្នុងជីវភាពគ្រួសារហើយចង់បន្តការសិក្សា សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកបណ្ឌិត ហ៊ុន ម៉ាណែត តែងតែផ្តល់អាហារូបករណ៍បន្តឲ្យសិក្សាក្នុងប្រទេសនិងក្រៅប្រទេសដោយឥតគិតថ្លៃ ដើម្បីឲ្យសិស្សនិស្សិតបានបន្តសិក្សាបង្កើនធនធានមនុស្សអភិវឌ្ឍន៍ប្រទេស រក្សាការពារសន្តិភាព ការពារប្រជាពលរដ្ឋដូចបច្ចុប្បន្ននេះ។

លោក ហាក់ ឡេង បានបន្ថែមថា យុវជនសិស្សនិស្សិតយល់ដឹងឲ្យកាន់តែច្បាស់ពីតម្លៃនៃសន្តិភាព បើមិនមានសន្តិភាពទេយើងគ្មានថ្ងៃនេះដែរ គ្មានធនធានមនុស្ស គ្មានសិទ្ធិសេរីភាព គ្មានការជួបជុំ មានសន្តិភាពទើបយើងមានសេរីភាពមានសុខសុវត្តិភាព ជួបជុំគ្រួសារដំណើរកំសាន្តដោយសេរីមានជីវភាពធូរធារក្នុងគ្រួសារជួបជុំមិត្តភក្ភិ បើប្រទេសមានសង្គ្រាមគឺគ្មានសន្តិភាពទេ។

លោកបានអំពាវរនាវដល់ប្រជាពលរដ្ឋសិស្សនិស្សិតដែលឈ្មោះបោះឆ្នោតទាំងអស់ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលនិងប្រព្រឹតទៅនៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ដែលមានលេខរៀងទី១៨ ស្លាកសញ្ញាទេវតាបាចផ្កាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រគណបក្សបករជាជនដែលខិតខំស្វែងរកសន្តិភាពជូនជាតិ ជូនប្រជាពលរដ្ឋឲ្យមានសន្តិភាព មានសេរីភាពមានសុវត្តិភាព និងមានអភិវឌ្ឍន៍ឲ្យកាន់តែរីចម្រើនគ្រប់វិស័យ ភាពជាក់ស្តែងក្នុងការស្វែករកសន្តិភាពមានភាពរីចម្រើនមានតែគណបក្សប្រជាជនតែ១គត់ ក្រោមការដឹកនាំរបស់សម្តេចតេជោ។
សិស្សនិស្សិតទាំងអស់បានសម្តែងការគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់រូបនិងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេជនធ្វើនាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីព្រោះលោកបណ្ឌិតមានសមត្ថភាពខ្ពស់នឹងដឹកនាំប្រទេស ដើម្បីស្វែងរកភាពរីកចម្រើនការអភិវឌ្ឍប្រទេសឲ្យកាន់តែមានភាពរីកចម្រើនទៅថ្ងៃអនាគត់ និងរក្សាសន្តិភាពបានយ៉ាងពេញលេញ៕