Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្ត Lexus មួយគ្រឿង ពេលកំពុងបើកស្រាប់តែឆេះកណ្តាលផ្លូវ បង្កការភ្ញាក់ផ្អើលនៅក្រុងស្វាយរៀង

25-07-2016 15:54

(ស្វាយរៀង)៖ រថយន្ត Lexus RX-300 មួយគ្រឿង បានឆេះកណ្តាលផ្លូវបង្កការភ្ញាក់ផ្អើល នៅទីរួមខេត្តស្វាយរៀង ភូមិមេភ្លើង សង្កាត់-ក្រុងស្វាយរៀង នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយមិនទាន់ដឹងមូលហេតុ។ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍បាញ់ពន្លត់។

សម្រាប់ហេតុការណ៍នេះ មិនបណ្តាលឲ្យអ្នកជិះនៅក្នុងរថយន្តនោះឡើយ៕