(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង និងក្រុមគ្រួសារ បាននិងកំពុងមានទុក្ខ ជាទម្ងន់បន្ទាប់ពីឧបាសិកា ម៉ៅ នីម ត្រូវជាម្ដាយរបស់លោក បានទទួលមរណភាព ដោយរោគាពាធ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។
ដំណឹងនេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី សូមគោរពអញ្ជើញ សម្ដេច លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញានិងបងប្អូន ញាតិមតិ្តជិតឆ្ងាយទាំងអស់ ចូលរួមជាកិត្តិយសក្នុង ពិធីបុណ្យសព ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ឌ ឧបាសិកា ម៉ៅ នីម ដែលបាន ទទួលមរណភាព ក្នុងជន្មាយុ៧០ឆ្នាំ។
កម្មវិធីបុណ្យនេះ ត្រូវបានប្រព្រឹត្តទៅនៅផ្ទះលេខ២៨២ ផ្លូវ១៤៦Z សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅចំខាងក្រោយ មន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ៕