Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកសិកម្មជូន​ដំណឹង​ពី​បទបញ្ញតិ្ដ ផ្សេងៗ​ជុំវិញ​ការប្រឡង ជ្រើសរើស​មន្ដ្រី​ក្របខ័ណ្ឌថ្មី នាពេល​ខាងមុននេះ

25-07-2016 15:51

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញបទបញ្ញតិ្តទាំងអស់ ដល់បេក្ខជន និងគណៈកម្មាការអនុរក្ស ជុំវិញការប្រឡងជ្រើសរើសមន្ដ្រីក្របខ័ណ្ឌថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ។

បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្មដែល Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានបញ្ជាក់បន្ថែមថា «ការចេញបទបញ្ញត្តិនេះ ធ្វើឡើងដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងការប្រឡង ហើយសូមបេក្ខជនត្រូវសហការគ្រប់ពេលវេលា ជាមួយមន្ដ្រីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើឲ្យការប្រឡងនេះ ប្រព្រឹត្តទៅបានល្អតាមបទបញ្ញតិ្ដ និងកម្រិតវិន័យ»

ជាងនេះទៅទៀតក្រសួងក៏បានបញ្ជាក់ដល់ គណៈកម្មាអនុរក្ស ដែលនៅក្នុងនោះមាន អនុរក្សក្នុងបន្ទប់ប្រឡង អនុរក្សក្រៅបន្ទប់ប្រឡង ឬក្រុមត្រួតពិនិត្យអនុរក្ស ត្រូវសហការគ្រប់ពេលវេលាជាមួយមន្ដ្រីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងមុនពេលប្រឡង ក្នុងពេលប្រឡង និងក្រោយពេលប្រឡង ដើម្បីធ្វើឲ្យការប្រឡងនេះ ប្រព្រឹត្តទៅបានល្អតាមបទបញ្ញតិ្ដ និងកម្រិតវិន័យ។

សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងទាំងស្រុងនៅខាងក្រោមនេះ៖