(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ បានបញ្ជាក់ពីបញ្ហាអាកាសធាតុនៅកម្ពុជា ប្រចាំសប្តាហ៍ថា ដោយបច្ចុប្បន្នខ្យល់មូសុងនិរតីមធ្យម និងជ្រលងសម្ពាធទាប បានបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជានោះ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ជាមួយនឹងបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។
ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៥ -៣១ ខែកក្កដា ឆ្នាំ២០១៦ នៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ។ ចំណែកតំបន់វាលទំនាប និងតំបន់ខ្ពស់រាប ភ្លៀងនឹងកាត់តែច្រើន ធ្លាក់រាយប៉ាយជាមួយនឹង បរិមាណពីធម្យមទៅច្រើន៕
សូមអានការព្យាករណ៍ អាកាសធាតុរបស់ក្រសួងធនធានទឹកទាំងស្រុង៖