(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ គណបក្សសង្រ្គោះជាតិ បានសម្រេចថា នឹងប្រកាសជាសាធារណៈ ឱ្យមានការដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះ ឱ្យបានទូលំទូលាយ។
សូមជំរាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅកម្ពុជា នឹងចាប់ផ្តើមជាថ្មីម្តងទៀត នៅឆ្នាំ២០១៧ ខាងមុខនេះ៕