(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៩៤,២៥៩នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៥,៨១០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៩៩៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,៧៧០នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៥,៤២៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៧,២៦០នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦៨២,៧០៩នាក់, ដូសទី៤ចំនួន ៥,២៥២,៧៦៤នាក់, ដូសទី៥ចំនួន ១,៩០៤,៣៤៩នាក់ និងដូសទី៦ចំនួន ៤៥៦,៨៨១នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕