(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ នឹងមានពិធីប្រកាសប្រគល់ពានរង្វាន់ដល់សហគ្រិនឆ្នើម៤រូប ក្នុងចំណោម ទាំង១២រូប ដែលត្រូវជ្រើសរើសតាមរយៈ៖
១. ការបំពេញបែបបទតាមលក្ខខណ្ឌ ដែលបានកំណត់
២. ការធ្វើបទបង្ហាញដោយផ្ទាល់ ជាមួយនឹងគណៈកម្មការរវាយតម្លៃឯករាជ្យ
៣. ការប្រកួតប្រជែងស្វែងរកអ្នកគាំទ្រ របស់សហគ្រិនឆ្នើមទាំង១២រូប តាមរយៈការ Like និង Share រូបរបស់ខ្លួន ក្នុងទំព័រ Facebook របស់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៦ បានបញ្ចប់រួចហើយ។
វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ សហគ្រិនឆ្នើមវ័យក្មេង នឹងជម្រុះយកតែម្ចាស់ជយលាភីតែ៤នាក់ប៉ុណ្ណោះ គឺពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៦ សហគ្រិនឆ្នើមផ្នែកសង្គម សហគ្រិនឆ្នើមស្ត្រី និងសហគ្រិនវៃឆ្លាតផ្នែកបច្ចេកវិទ្យា។
សំបុត្រចូលរួមពិធីប្រកាសពានរង្វាន់នេះមានលក់ហើយ តម្លៃ៥០ដុល្លារ។ សម្រាប់ការទិញសំបុត្រមុនថ្ងៃ២៧ ខែកក្កដា តម្លៃត្រឹមតែ៤៥ដុល្លារប៉ុណ្ណោះ តែប្រសិនបើទិញជាក្រុមសម្រាប់១តុ ដែលមានគ្នា១០នាក់ តម្លៃ៤០ ដុល្លារ ក្នុងមួយសំបុត្រ។
សម្រាប់ការកក់ ឬទិញសំបុត្រ សូមទូរស័ព្ទ៖ 069 74 0000 / 086 84 00000៕