(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធអគារសិក្សាចំនួន២ខ្នង មាន១២បន្ទប់ នៅអនុវិទ្យាល័យរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា គ្រូបង្រៀនគឺជាស្នូលនៃការអភិវឌ្ឍធនធានមនុស្ស ជាបេះដូងនៃការស្តារ និងការអភិវឌ្ឍវិស័យអប់រំ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីសម្តេចតេជោនិងថ្នាក់ដឹកនាំជាតិ អរគុណ និងកោតសរសើលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ប្រជាពលរដ្ឋទាំងអស់ ដែលបានយកចិត្តទុកដាក់ប្រើគ្រប់មធ្យោបាយ ស្រាវជ្រាវ វិធីសាស្រ្តបង្រៀនចាំបាច់តាមបែបឌីជីថល ដែលយើងទាំងអស់គ្នាសូមចាត់ទុកថា គ្រូបង្រៀន គឺជាស្នូលនៃការអភិវឌ្ឍធនធានមនុស្ស ហើយក៏ជាបេះដូងនៃការស្តារ និងការអភិវឌ្ឍវិស័យអប់រំ ចូលរួមគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រើន។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តអភិវឌ្ឍ កំណែទម្រង់ ធ្វើទំនើបកម្មវិស័យអប់រំស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល (ឆ្នាំ២០២២-ឆ្នាំ២០៣៥) លើកកម្ពស់សមត្ថភាពគ្រូបង្រៀន កម្មវិធីសិក្សា  និងសម្ភារឧបទ្ទេសសិក្សាជំរុញអភិវឌ្ឍមូលធនមនុស្សប្រកបដោយសមធម៌នៅគ្រប់កម្រិត ពង្រឹងអភិបាលកិច្ចគ្រឹះស្ថានសិក្សា សាធារណៈការបង្កើនអាហារូបករណ៍ សម្រាប់សិស្សនិសិ្សត ក្រីក្រ និងការលើកកម្ពស់គុណភាពសេវាអប់រំ វិជ្ជាជីវៈនិងបង្កើនទីផ្សារការងារដល់យុវជនមានប្រាក់ចំណូលសម្រាប់គ្រួសារ ជីវភាពសមរម្យនិងមិនទៅពាក់ព័ន្ធនឹងអំពើអបាយនានា ពិសេសគ្រឿងញៀន។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់គ្នាៗ នាថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៣នេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានការអភិវឌ្ឍនិងសន្តិភាព។

ជាមួយនឹងការទទួលបានអគារសិក្សាថ្មី ដែលមានអ្នកចូលរួមជិត ២,០០០នាក់នោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំអំណោយជាថវិកា សម្ភារប្រើប្រាស់លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស ប្រជាពលរដ្ឋ, ឧបត្ថម្ភថវិកា ដល់នគរបាល កងរាជអាវុធហត្ថ សឹករង ប្រជាការពារគ្រូពេទ្យ, ឧបត្ថម្ភអនុវិទ្យាល័យរហាត់ទឹក ជាថវិការៀបអិដ្ឋការ៉ូ បន្ទប់ទឹក២ ផ្លូវ០១ខ្សែ ឧបត្ថម្ភថវិកា គ្រឿងឧបភោគ បរិភោគដល់មនុស្សវ័យចាស់ សរុបរួមគិតជាថវិកាប្រហែល ៨២លានរៀលគត់៕