(កោះកុង)៖ លោកស្រី ពេជ្រ ស្រីពី អនុប្រធានក្រុមការងារគ្រប់គ្រងសិស្សនិស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ អ.ម.ត ខេត្តកោះកុង គ្រឿងឧបភោគ បរិភោគ និងថវិការបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានសមាគមអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនជនក្រីក្រចាស់ជរាងាយរងគ្រោះ ចំនួន៤០គ្រួសារស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោកស្រី ពេជ្រ ស្រីពី បានថ្លែងថា ទោះបីលោកបណ្ឌិត ហ៊ុន ម៉ាណែត រវល់ការងារក្នុងជួររាជរដ្ឋាភិបាលយ៉ាងណាក៏លោក នៅតែដក់ជាប់ក្នុងក្រអៅបេះដូងជាប់ជានិច្ច ចំពោះលោកយាយ លោកតា ចាស់ជរា និងផ្តល់នៅអង្ករគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួនចែកជូន តាមរយៈក្រុមការងារ អ.ម.ត ខេត្តកោះកុង។
អំណោយទាំងនេះ បង្ហាញពីការយកចិតទុកដាក់ចំពោះលោកយាយ លោកតា ដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ហើយក្នុងពេលនេះលោកស្រី ក៏បានផ្សព្វផ្សាយព័ត៌មាន ស្តីពីការផ្តល់អាហារូបករណ៍សម្តេចតេជោ ជូនសិស្ស និសិ្សតក្រីក្រនៅទូទាំងប្រទេស។
លោកស្រី បានអំពាវរនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយបោះឆ្នោតទៅតាមចិត្តចំពោះគណបក្សដែលយើងស្រលាញ់ចូលចិត្តគាំទ្រ ដែលខិតខំស្វែងរកសន្តិភាពជូនជាតិ ជូនប្រជាពលរដ្ឋឲ្យមានសន្តិភាព មានសេរីភាព មានសុវត្ថិភាព និងមានអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនគ្រប់វិស័យ ភាពជាក់ស្តែង ក្នុងការស្វែករកសន្តិភាព មានភាពរីកចម្រើនមានតែគណបក្សប្រជាជនតែមួយគត់ ក្រោមការដឹកនាំដ៍ឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន៕