(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានចុះជួបសំណេះសំណាលជាមួយមេគ្រួសារបក្សគណបក្សប្រជាជនម្ពុជា មកពីភូមិចំនួន៤ គឺភូមិព្រៃគុយ ភូមិព្រៃគុយ(ក) ភូមិបិណ្ដីយ៍ និងភូមិស្វាយឃ្លោក ក្នុងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានអ្នកចូលរួម៨២៦នាក់។

ពិធីនេះ ត្រូវបានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រៃគុយ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី បានកោតសរសើរក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យ និងរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោ បាយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានល្អ ប្រសើរឆ្ពោះទៅមុខទៀត ជាពិសេសនោះគឺថ្លែអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះទាំងអស់ ដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកន្លងមក ព្រមទាំងធ្វើឲ្យប្រទេសរួច ផុតពីជំងឺដ៏កាចសាហាវមួយនេះ។

លោកស្រីក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមការពារថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ អោយបានយូអង្វែង និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតរាល់សកម្មភាពបច្ចាមិត្តនានា ដែលចង់បំផ្លាញសុខសន្តិភាព របស់កម្ពុជា  ហើយបានស្នើឲ្យក្រុមការងារចុះមូលដ្ឋាន ត្រូវខិតខំបន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ។

លោកស្រីសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសុខសន្តិភាព ក៏ដូចជាយើងបានចូលរួមអភិវឌ្ឍប្រទេសជាតិចឹងដែរ ជាពិសេសអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សា ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្ត គោលនយោបាយភូមិឃុំឲ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ហើយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ជាចុងក្រោយលោកស្រី សូមថ្លែងំអំណរគុណបងប្អូនដែលមានជំនឿជឿជាក់ និងទុកចិត្តលើគណបក្សប្រជាជនកម្ពុជា តាំងពីដើមរហូតមក បងប្អូនយល់ច្បាស់ណាស់ថា គណបក្សប្រជាជន គឺជារបស់យើងទាំងអស់គ្នា ព្រមទាំងអំពាវនាវដល់បងប្អូនកូនចៅទាំងអស់ ត្រូវរៀបចំឯកសារពាក់ព័ន្ធដូចជាអត្តសញ្ញាបណ្ណ លិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីអាចចូលរួមបោះឆ្នោតបាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ដែលមាននិមិត្តសញ្ញាទេវតាបាចផ្កាជាសម្គាល់៕