(ភ្នំពេញ)៖ នាថ្មីៗនេះ មានសកម្មជនក្រុមប្រឆាំងកាន់តែច្រើនឡើង បានប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំង ក៏ដូចជាលោក សម រង្ស៉ី ហើយចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។ ការផ្លាស់ប្តូរជំហរនយោបាយនេះ បានធ្វើឱ្យក្រុមប្រឆាំងកាន់តែយ៉ាប់យឺនខ្លាំងឡើង ជាពិសេសគឺបាត់បង់កម្លាំងនយោបាយ ដ៏ខ្លួនធ្លាប់មានកន្លងទៅជាដើម។
ដើម្បីកាន់តែច្បាស់ថែមទៀតនោះ នៅសប្តាហ៍នេះ Fresh Talk បានរៀបចំកិច្ចពិភាក្សាមួយលើប្រធានបទ «ភាពបរាជ័យធ្ងន់ធ្ងររបស់ក្រុមប្រឆាំងនៅកម្ពុជា និងការបាត់បង់ធនធានមនុស្ស»។ កិច្ចពិភាក្សានេះ មានវាគ្មិន២រូបអញ្ជើញចូលរួមក្នុងនោះរួមមាន៖
- លោក ហ៊ុន កុសល អតីតសហការីលោក កឹម សុខា
- លោក គៀន ពន្លក អតីតប្រធានការិយាល័យបណ្តុះបណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ
តើកត្តាអ្វីខ្លះដែលនាំឱ្យក្រុមប្រឆាំងធ្លាក់ដុនដាបបែបនេះ? តើគណបក្សប្រឆាំងនៅសល់ធនធានមនុស្សយ៉ាងណា ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមអំណាច? សូមរង់ចាំទស្សនាកិច្ចពិភាក្សា Fresh Talk តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News វេលាម៉ោង៩៖០០នាទីយប់ ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣៕