(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានធ្វើការឆ្លើយតបនឹងការចុះផ្សាយព័ត៌មានពាក់ព័ន្ធការ បង្ក្រាបបទល្មើសព្រៃឈើរបស់កម្លាំងអាវុធហត្ថ និងមន្ដ្រីរដ្ឋបាលព្រៃឈើ នៅខេត្តព្រះវិហារ។
តាមរយៈការឆ្លើយតបនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានគូសបញ្ជាក់ថា ប្រតិបត្តិការរបស់កម្លាំងជំនាញអាវុធហត្ថ និងមន្ដ្រីរដ្ឋបាលព្រៃឈើ ទៅលើការដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាតនេះ គឺធ្វើឡើងស្របតាមនីតិវិធីច្បាប់។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានអះអាងថា បច្ចុប្បន្នអាវុធហត្ថខេត្តព្រះវិហារ និងរដ្ឋបាលព្រៃឈើ កំពុងបន្ដនីតិវិធីតាមផ្លូវច្បាប់ ចំពោះករណីនេះ។
សូមស្ដាប់ការលើកឡើងរបស់អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៖