(កំពង់ចាម)៖ គ្រួសារអតីតសកម្មជនបក្សភ្លើងទៀនចំនួន ៣គ្រួសារ ក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បានសម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លើងទៀនចេញពីមុខផ្ទះចោល ខណៈពេលនេះពួកគេអស់ជំនឿជឿលើការដឹកនាំរបស់មេបក្ស លោក សម រង្សី ដែលតែងតែរត់ចោលស្រុក។

ជាក់ស្ដែងព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ម្ចាស់ផ្ទះឈ្មោះ យុ ផន អាយុ៨១ឆ្នាំ, លោក សម្រង់ អៀង អាយុ៤០ឆ្នាំ, លោកស្រី យាំ ស្រីពៅ អាយុ៤៣ឆ្នាំ និងលោក សុខ ពិសិដ្ឋ អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ១ ឃុំកងតាណឹង បានសម្រេចចិត្តដកស្លាកគណបក្សភ្លើងទៀនចេញពីមុខផ្ទះ។

មិនខុសគ្នាដែរ ម្ចាស់ដែលមានស្លាកពីមុខផ្ទះ និងជាសកម្មជនបក្សភ្លើងទៀន ក៏បានសម្រេចចិត្តលាលែងពីបក្សមួយនេះ។ ជាមួយគ្នានេះ ម្ចាស់ផ្ទះឈ្មោះ ភឿន ផៃ អាយុ៥៣ មានប្រពន្ធឈ្មោះ ឡាច មី អាយុ៤៤ឆ្នាំ រួមនឹង២នាក់ ទៀតគឺ លោក សុខ សេងច័ន្ទ និងលោកស្រី ផាត់ សុខភ័ស្ភ អាយុ២០ឆ្នាំ រស់នៅក្នុងភូមិ៣ ឃុំកងតាណឹង។

ចំណែកលោកស្រី សម្បត្តិ មករា អាយុ៣២ឆ្នាំ លោកស្រី ចេង សុភា អាយុ៣៣ឆ្នាំ និងលោក សុខ ម៉េង អាយុ ៣៩ឆ្នាំ រស់ក្នុងភូមិ៤ ឃុំកងតាណឹង នៃស្រុកកងមាស ក៏នាំគ្នាដកស្លាកគណបក្សភ្លើងទៀនពីមុខផ្ទះចោលផងដែរ ដោយបានបញ្ជាប់ថា ពួកគាត់អស់ជំនឿជឿមេដឹកនាំបោកប្រាសទៀតហើយ។ ពួកគាត់បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕