(កណ្ដាល)៖ លោកស្រីឧកញ៉ាហ៊ាវ លន់ និងស្វាមី បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យឆ្លងសាលាធម្មសភា ឡើងសាលា ស្រោចស្រពសុគន្ធវារី ប្រកាសតែងតាំងព្រះគ្រូសូត្រស្ដាំ ព្រមទាំងពុទ្ធាភិសេក អភិសេកអដ្ឋិធាតុលោកអ្នកមានគុណ និងឆ្លងសមិទ្ធផលនានាវត្តកោះវាំងកែវអណ្ដែតក្រុងសំពៅពូនខេត្តកណ្ដាល កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
ពិធីនេះក៏មានវត្តមានចូលពីសំណាក់សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន លោកតា លោកយាយ យាយជី លោកអាចារ្យ គណៈកម្មការ និងសិស្សានុសិស្សជិត១ពាន់នាក់។
ស្ថិតក្នុងឱកាសនេះ លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន បានថ្លែងពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែន, កម្ពុជាយើងបានងើបពីផេះផង់ ស្គាល់ការរីកចម្រើន ស្គាល់ការអៅវឌ្ឍន៍ ស្គាល់ពីភាពសុខសាន្ត ជីវភាពពលរដ្ឋកាន់តែធូរធាឡើងៗក្នុងនោះដែរវិស័យសាសនា មានសុខដុមនីយកម្មល្អណាស់ ខណៈដែលនៅតាមទីវត្តអារាមនានាឃើញមានការរីកចម្រើន មានការកសាងសមិទ្ធផលនានាជាច្រើនស្កេកស្កះ។
នៅចំពោះមុខលិតា លោកយាយ សិស្សានុសិស្សទាំងអស់ លោកអភិបាលក្រុង ថ្លែងពីគុណសម្បត្តិយ៉ាងច្រើនដែលបានចេញជារូបរាងឡើងក្រោមការដឹកនារបស់សម្ដេចតេជោ ហ៊ុន សែន មានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ មានធនធានមនុស្សច្រើនអនេកសុទញថតែខ្លាំងៗ ដែលរួមគ្នាកសាងប្រទេសជាតិយើងនេះឲ្យកាន់តែរីកចម្រើនឡើង។ ដូច្នេះសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តនិរន្តរភាព ស្គាល់តែសុខសន្តិភាព និងការរីកចម្រើនទៅមុខជាលំដាប់។
ជាមួយគ្នានេះ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល បានមានថេរដីកាអប់រំពីផ្លូវធម៍ ផ្លូវចិត្ត ណែនាំដល់ពុទ្ធបរិស័តទាំងអស់ពីការចេះដឹងគុណ ស្គាល់គុណ ស្គាល់អ្នកមានបុណ្យ គោរពអ្នកដឹកនាំ និងចេះយោគយល់អធ្យាស្រ័យគ្នាក្នុងសង្គម ជាមួយនឹងការធ្វើកុសលផលបុណ្យឲ្យច្រើនឡើងៗ។ ពិសេសអប់រំកូនចៅគ្រប់ៗគ្នាឲ្យមានអត្តចរិតល្អ ចៀសវាងអំពើបាប កុំសេពគ្រឿងញាណ គ្រឿងស្រវឹង កុំប្រព្រឹត្តទង្វើអសិលធម៌ ទាំងឡាយ ពិសេសណែនាំដល់សិស្សានុសិស្សឲ្យខិតខំរៀសូត្រ ធ្វើខ្លួនឲ្យល្អ សក្ដិសមជាកូនខ្មែរ ពូជអ្នកចេះដឹង ដើម្បីកសាងប្រទេសជាតិឲ្យរុងរឿង រីកចម្រើនឡើង៕