(កណ្តាល)៖ លោកបណ្ឌិត ហង្ស សាមឿន បានជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងលោកគ្រូអ្នកគ្រូពេទ្យទូទាំងស្រុកកណ្តាលស្ទឹង ដើម្បីចូលរួមដោះស្រាយរាល់ទុក្ខលំបាកជូនប្រជាជន ដែលថ្នាក់ដឹកនាំបានចុះជួយ ជាប្រចាំ និងដោះស្រាយទាន់ពេលវេលា ដែលមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងបី ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូពេទ្យ និងប្រជាពលរដ្ឋទូទាំងស្រុកកណ្តាលស្ទឹងនៅតែចងចាំ។

ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងលោកគ្រូអ្នកគ្រូពេទ្យទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើឡើងក្រោមអធិបតីភាពបណ្ឌិត ហង្ស សាមឿន ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកកណ្តាលស្ទឹង តំណាងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីថ្នាក់ជាតិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោក អ៊ូច សៅវឿន ប្រធានគណៈកម្មាធិការគណបក្សស្រុក ក្នុងនាមរដ្ឋបាលស្រុកកណ្ដាលស្ទឹងបានធ្វើរបាយការណ៏ថា ក្នុងរយៈពេល៦ខែ ការងារបង្ករបង្កើនផលស្រូវបង្កើនរដូវឆ្នាំ២០២-២០២៣ អនុវត្តបាន ២៥០ ហិកតា ស្មើនឹង៣៨% លើផែនការ ៦៥០ ហិកតាក្នុងនោះ៖ ការងារប្រមូលផលស្រូវប្រាំងអនុវត្តបាន ១ ៩៩៥ ហិកតា ទិន្នផលមធ្យម ៣ ៥.តោនក្នុង ១ ហិ កតា បរិមាណសរុប ៦ ៩៨៣ តោន ការងារដាំបន្លែគ្រប់ប្រភេទអនុវត្ត បាន ៦ ហិកតា ។មានមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង ចំនួន ១ កន្លែង និងមណ្ឌលសុខភាព ចំនួន ៧មណ្ឌល គឺ មណ្ឌលសុខភាពអំពៅព្រៃ ,មណ្ឌលសុខភាពសៀមរាប,មណ្ឌលសុខភាពបឹងខ្យាង ,មណ្ឌលសុខភាពបារគូ,មណ្ឌលសុខភាព ត្រពាំងវែង,មណ្ឌលសុខភាពដើមប្ញស និងមណ្ឌលសុខភាពរលាំងកែន ក្នុងនោះមានបុគ្គលិកសុខាភិបាលសរុបចំនួន ១៥២ នាក់ ស្រី ១០៣ នាក់។

ការងារពិនិត្យជម្ងឺទូទៅបានចំនួន ១៩ ៧៦៥នាក់ ក្នុងនោះ ពិនិត្យព្យាបាលជម្ងឺកុមារ ចំនួន ៦ ៥៨៨ នាក់ និងពិនិត្យព្យាបាលជម្ងឺមនុស្សចាស់ចំនួន ១៣១៧៧នាក់។ ជម្ងឺកំពង់សម្រាកព្យាបាលសរុប ចំនួន ៤០៤នាក់ និងជាសះ ស្បើយ និងចេញត្រឡប់ទៅវិញ ចំនួន ៤០៤នាក់។

ក្នុងឱកាសនោះលោកបណ្ឌិតហង្ស សាមឿន បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជន និងជាស្នូល នៃគណបក្សប្រជា ជនកម្ពុជាជាមគ្គុទេសដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលដ៏សែនលំបាកនានា ប្រកបដោយគតិបណ្ឌិត ភាពឈ្លាសភាពអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិនិង សូមថ្លែងអំណរគុណ និងសម្តែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន។

លោក ហង្ស សាមឿន បានលើកឡើងទៀតថា ធ្វើជាមន្ត្រីមិនថាជាមន្ត្រីរដ្ឋ ឬមន្ត្រីបក្សនោះទេ ការងារសំខាន់គឺបម្រើប្រជាពលរដ្ឋ។ ក្រុមការងាររីករាយស្វាគមន៍អ្នកដែលមានបំណងចូលរួមជីវភាពការងារជាមួយក្រុមការងារ គឺរីករាយស្វាគមន៍ទទួលយកទាំងអស់ ឲ្យតែឆន្ទៈរួមដើម្បីប្រយោជន៍ប្រជាជននៅមូលដ្ឋាន។

លោកបន្ថែមទៀតថា កត្តារួមសាមគ្គីភាព ការធ្វើអំពីល្អចំពោះប្រជាជនពលរដ្ឋ ជាកត្តាសំខាន់ ដើម្បីជាក្តីសង្ឃឹមចំពោះប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរលោក បានជំរុញអាជ្ញាធរមូលដ្ឋានបន្តពង្រឹងបម្រើសេវាសាធារណៈឲ្យកាន់ ប្រសិទ្ធភាពថែមទៀត និងលឿនរហ័ស។

លោក ហង្ស សាមឿន បានពិនិត្យលទ្ធផលការងារទិសដៅ៦ខែ ដែលសម្រេចបាន និងចំពោះការងារមិនទាន់បានសម្រេច បានដាក់បញ្ចូលទៅក្នុងទិសដៅបន្ត ជាមួយនឹងការដាក់ចេញផែនការសកម្មភាពជាជំហានៗឆ្ពោះ ទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៣នេះ។

អនុប្រធានបានថ្លែងអំណរគុណដល់ក្រុមការងារមូលដ្ឋានថ្នាក់ស្រុកឃុំ និងក្រុមការងារថ្នាក់កណ្ដាល បានខិតខំប្រឹងប្រែងបំពេញបានល្អប្រសើរ មិនត្រឹមតែប៉ុណ្ណោះបានចំណាយទាំងកម្លាំងកាយ-ចិត្ត ពេលវេលា ជាពិសេសមធ្យោបាយធនធានផ្ទាល់ខ្លួន ហើយសង្ឃឹមថា នៅឆ្នាំ២០២៣ នេះ ក្រុមការងារត្រូវដណ្តើមជោគជ័យក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានត្រចះត្រចង់លើសពីឆ្នាំ២០២២ទៀត។ ជាចុងក្រោយគណៈអធិបតីបានជូនអំណោយនូវថវិការដល់បងប្អូនប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូពេទ្យ និងអាជ្ញាធរដែនដីនូវថវិការសរុបចំនួន១០លានរៀល និងភួយចំនួន២០០ផងដែរ៕