(រតនគិរី)៖ ប្រជាពលរដ្ឋនៅឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ចំនួន៧៨៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋ១០៨៤នាក់ ត្រូវបានបញ្ចូល ជាសមាជិក គណបក្សប្រជាជនកម្ពុជា ជាផ្លូវការហើយ ដើម្បីបង្កើនសកម្មភាពចុះជួយប្រជាពលរដ្ឋ តាមមូលដ្ឋាន កាន់តែខ្លាំងឡើង។
ពិធីបញ្ចូលសមាជិកបក្សថ្មីខាងលើនេះ បានប្រារព្ធធ្វើឡើង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ក្រោមវត្តមានលោក មួង ប៉យ ប្រធាន គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី។
ថ្លែងទៅកាន់សមាជិក សមាជិកា គណបក្សដែលទើបបញ្ចូលថ្មី ទាំង៧៨៤នាក់នេះ លោក មួង ប៉យ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំកុកឡាក់ ដែលបានចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ដែលនេះសបញ្ជាក់ឲ្យឃើញ ពីការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជន ក្នុងការបំរើប្រជាពលរដ្ឋ។
លោក មួង ប៉យ បានបន្តទៀតថា «ការសម្រេចចិត្តរបស់បងប្អូន ក្នុងការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺពិតជាត្រឹមត្រូវ ពីព្រោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាននោះ បានដាក់ចេញនូវកម្មវិធីគោលនយោបាយ ច្បាស់លាស់ ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិយើង គឺនៅឆ្នំា២០១៧-២០១៨ ដែលជាឆ្នាំបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំាង តំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នាពេលខាងមុខ សូមឲ្យប្រជាពលរដ្ឋក៏ដូចជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា»៕