(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈជំនួយការសម្ដេចតេជោ ហ៊ុន សែន ចំនួន៤រូប ដែលត្រូវបានគេស្គាល់ថា ជាអង្គរក្សការពារផ្ទាល់របស់សម្ដេចតេជោ ឋានៈស្មើអនុរដ្ឋលេខាធិការ។
ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា អង្គរក្សការពារផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ចំនួន៤នាក់ ដែលត្រូវបានតែងតាំង និងផ្ដល់ឋានៈនោះរួមមាន៖
*ទី១៖ លោក ឡុង ដា
*ទី២៖ លោក ណាំ ភិរុណ
*ទី៣៖ លោក អ៊ន សុទ្ធីរ័ត្ន
*ទី៤៖ លោក ឃុត សុខុន។
គួរជម្រាបថា អង្គរក្សការពារផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ទាំង៤នាក់នេះ ត្រូវបានគេហៅថាជាក្រុមអាវមាស ហើយបច្ចុប្បន្នមានឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយបី)៕