(ឥណ្ឌូនេស៉ី)៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោក Faisal Abdullah H. Amodi ឯកអគ្គរាជទូតជ្រើសតាំង នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
នៅក្នុងពិធីជូនសាតាំងនោះ អគ្គលេខាធិការអាស៊ាន បានសម្ដែងនូវអំណរសាទរចំពោះលោក Amodi ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំអាស៊ាន។
ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីតម្រូវការដើម្បីរិះរកសក្តានុពល ដើម្បីកិច្ចសហការបន្ថែមទៀតរវាងអាស៊ាន និងអារ៉ាប៊ីសាអូឌីត ហើយទន្ទឹងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលជាប្រយោជន៍ទៅវិញទៅមក រួមទាំងតាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ៕