(ភ្នំពេញ)៖ យុវតីម្នាក់ឈ្មោះ ហាន់ ស៊ូជីន ដែលត្រូវបានគេស្គាល់ថា ធ្លាប់ជឿផ្កាប់មុខលើក្រុមប្រឆាំង និងក្រុមក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឈប់ជឿនយោបាយដ៏ខ្មៅអាក្រក់របស់ក្រុមជ្រុលនិយមទាំងអស់នេះបន្ដទៀត។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ កញ្ញា ហាន់ ស៊ូជីន បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ កាន់តែខិតជិតចូលមកដល់ដែលជាវេលាដ៏សំខាន់របស់ប្រទេសជាតិ ដូច្នេះហើយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗ កុំជឿតាមអ្វីដែលជាការញុះញង់របស់ក្រុមជ្រុលនិយមខុសច្បាប់។
បន្ថែមពីនេះ កញ្ញា ហាន់ ស៊ូជីន បានអំពាវនាវដល់សកម្មជនដែលកំពុងជឿតាមការញុះញង់របស់ក្រុមក្បត់ជាតិ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី សូមផ្លាស់ប្ដូរផ្នត់គំនិតងាកមកចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបន្ដការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
សូមស្ដាប់ការលើកឡើងរបស់កញ្ញា ហាន់ ស៊ូជីន៖