(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯកបណ្ឌិត សៅ សុវណ្ណី នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh Nws នៅមុននេះបន្តិចថា ហ្វេសប៊ុកផ្លូវការ (Facebook) របស់លោក ដែលមានគណនីឈ្មោះ «សៅ សុវណ្ណី» ត្រូវបានជនអនាមិក Hack យកទៅគ្រប់គ្រង១ម៉ោងមុននេះ។

លោកបានបញ្ជាក់ទៀតថា រាល់ការបង្ហោះសារដែលប៉ះពាល់ដល់ថ្នាក់ដឹកនាំ ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺលោកមិនទទួលខុសត្រូវឡើយ ដោយសារមានជនអនាមិក ឬ Hacker ចូលលួចយកទៅគ្រប់គ្រងបាត់ទៅហើយ។

ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី នឹងខិតខំដោះស្រាយជាមួយអ្នកបច្ចេកទេស IT ដើម្បីអាចចូលទៅគ្រប់គ្រងហ្វេសប៊ុកផ្លូវការរបស់ខ្លួនវិញ ហើយនឹងមានសេចក្ដីជូនដំណឹងនៅពេលក្រោយៗ៕