(អាមេរិក)៖ ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់អាមេរិក Verizon Communications Inc បានយល់ព្រមទិញក្រុមហ៊ុន Yahoo Inc., ក្នុងតម្លៃ ៤,៨ពាន់លានដុល្លារអាមេរិក ដែលព័ត៌មាននេះត្រូវបានទម្លាយដោយកាសែត Wall Street Journal នៅថ្ងៃទី២៥ ខែកក្កដា។
ប្រភពដែលជិតស្និទ្ធបានលួយបង្កើបឲ្យដឹងថា ក្រុមហ៊ុនទាំងពីរបានយល់ព្រមព្រៀងគ្នា ហើយគ្រោងនឹងចុះហត្ថលេខានិងប្រកាស ជាសាធារណៈនៅក្នុងពេលឆាប់នេះ ប៉ុន្តែគេនៅមិនទាន់ដឹងថា ក្រុមហ៊ុន Verizon ទិញយកអាជីវកម្មអ្វីខ្លះរបស់ Yahoo! នោះទេ គ្រាន់តែដឹងថា នៅក្នុងកិច្ចព្រមព្រៀងនោះរួមមាន Yahoo! Real Estate។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១២ ក្រុមហ៊ុន Yahoo! បានស្ទុះឡើងយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់លោកស្រី Marissa Mayer ប៉ុន្តែការរីកច្រើននោះ បើធៀបនឹងក្រោយឆ្នាំ ២០០០ គឺមិនអាចទៅរួចទេ៕