(ក្រចេះ)៖ ក្រុមចោរចំនួន៧នាក់ ចូលប្លន់ និងបាញ់សំឡុតម្ចាស់ផ្ទះយកទ្រព្យសម្បត្តិ នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង២០៖៣០នាទី ថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៦។

អាវុធហត្តស្រុកស្នួលបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន៧នាក់ ដោយមានអាវុធខ្លីគ្រប់ដៃ និងអាវុធវែង១ដើម ហើយក្រុមជនសង្ស័យបានធ្វើសកម្មភាព ចូលក្នុងផ្ទះយកអាវុធខ្លីភ្ជង់ និងវាយជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ សួង ហុង ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវក្រុមចោរវាយ និងអាវុធខ្លីត្រូវចំសៀតផ្កាខាងឆ្វេងរងរបួស ហើយក្រុមចោរទាំងនោះបានយកអាវចងកូនប្រុស ជនរងគ្រោះឈ្មោះ តាំង វ៉ាន់ធី អាយុ១៦ឆ្នាំ។ ហើយខណៈដែលពួកចោរ កំពុងធ្វើសកម្មភាពប្លន់ ប្ដីជនរងគ្រោះឈ្មោះ តាំង ម៉ានី អាយុ៤១ឆ្នាំ បានជិះម៉ូតូមកដល់ផ្ទះត្រូវបានក្រុមចោរបាញ់១គ្រាប់ តែខុសហើយជនរងគ្រោះបានរត់រួច។

ទ្រព្យសម្បត្តិដែលគ្រុមចោរប្លន់យកពីម្ចាស់ផ្ទះនោះរួមមានខ្សែដៃមាសចំនួន២តំឡឹង ក្រវិលផ្លាកទីន១ជី ចិញ្ជៀនផ្លាកទីន១ជីទូរសព្វ័ដៃ ចំនួន៣គ្រឿង និងលុយមួយចំនួនទៀតហើយ ក្រោយពីពួកវាធ្វើសកម្មភាពប្លន់រួចរត់គេចខ្លួនដោយផ្លោះតាមរបងផ្ទះខាងក្រោយចេញទៅបាត់។ សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញា៕