(កណ្តាល)៖ យុវជន២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នា បានជិះម៉ូតូធ្លាក់ក្នុងការដ្ឋានសាងសង់ស្ពាន ស្ថិតតាមបណ្តាលផ្លូវជាតិលេខ២១ B ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ឈ្លក់ទឹកស្លាប់យ៉ាងណាោចអាធ័ម។
សេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍ជិះម៉ូតូធ្លាក់ទឹក ក្នុងការដ្ឋានសាងសង់ស្ពាននេះ កើតឡើងតាំងពីយប់មិញមកម្ល៉េះ ប៉ុន្តែព្រឹកឡើងទើបមានការភ្ញាក់ផ្អើល។
យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ ប្រជាពលរដ្ឋបានធ្វើការរិះគន់ផងដែរ លើការដ្ឋានសាងសង់ផ្លូវជាតិលេខ២១ B នេះ ដោយមិនមានដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវ បង្កឲ្យប៉ះពាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចករណីស្លាប់របស់ យុវជន២នាក់ខាងលើនេះជាដើម៕