(ឥណ្ឌូណេស៉ី)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះ នៅក្នុងវេទិកាទីក្រុងហ្សាការតា ស្តីពីទំនាក់ទំនងអាស៊ាន-ចិន ក្នុងឱកាសខួប ២០ឆ្នាំ នៃការចូលក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅក្នុងអាស៊ីអាគ្នេយ៍ (TAC) របស់ប្រទេសចិន។
នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ប្រទេសចិន ក្នុងនាមជាដៃគូដ៏សំខាន់មួយរបស់អាស៊ាន ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន រួមទាំងតាមរយៈការចូលក្នុងលិខិតុបករណ៍នៃសន្តិភាពដ៏មានសារៈសំខាន់ ដូចជា TAC កាលពីឆ្នាំ២០០៣ ដែលជាប្រទេសដៃគូសន្ទនាដំបូងគេរបស់អាស៊ានដែលបានចូលក្នុង TAC៕