Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេច ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចាកចេញពីកម្ពុជា ទៅបំពេញទស្សន​កិច្ចនៅ​ប្រទេស​ចិន

25-07-2016 07:55

(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិនហើយ ដែលជាទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។

បើយោងតាម សេចក្តីប្រកាសព័ត៌មានរដ្ឋសភា ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ សម្តេចពញាចក្រី ហេង សំរិន នឹងត្រូវជួបសម្តែងការគួរសម និងប្រជុំផ្លូវជាមួយថ្នាក់ដឹកនាំចិនមួយចំនួនដូចជា៖

- ជួបសម្តែងការគួរសម ជាមួយ លោក Li Yuanchao អនុប្រធានាធិបតីចិន
- ប្រជុំជាមួយ លោក Yu Zhengsheng ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយចិន
- ជួបទ្វេភាគី ជាមួយលោក Zhang Dejiang ប្រធានសភាចិន និងចូលរួមក្នុងកិច្ចប្រជុំមួយចំនួនទៀត៕