(ភ្នំពេញ)៖ តូបលក់បន្លែ ស្ថិតនៅក្រោយផ្សារសុវណ្ណា ជិត១០តូប ត្រូវបានអគ្គិភ័យឆាបឆេះ ទាំងកណ្តាលអាធ្រាត្រនាម៉ោង១២៖៤០យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុង សង្កាតទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលរស់នៅជិតផ្សារបានប្រាប់ថា ការឆេះនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ចំណែកសម្ភារដែលរងការខូចខាតនោះ គឺឆេះតែគ្រែសម្រាប់តែដាក់លក់ បន្លែ សាច់តែប៉ុណ្ណោះ។
បន្ទាប់ពីឆេះបានបន្តិច គេបានឃើញរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៤គ្រឿងចេញ ជួយបាញ់ពន្លត់ត្រឹមតែអស់៣គ្រឿង អាចគ្រប់គ្រងសភាពការណ៍បាន គឺមិនបណ្តាលឲ្យឆេះរាលដាល់តទៅទៀតទេ៕