(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំរដ្ឋបាលខេត្តបាត់ដំបង ណែនាំ ផ្សព្វផ្សាយដល់ថ្នាក់នាំមន្ទីរពាក់ព័ន្ធ អភិបាលក្រុង ស្រុក, ស្នងការនគរបាលខេត្ត,មេបញ្ជាការកងរាជអាវុធហត្ថខេត្ត,មេបញ្ជាការសឹករងបាត់ដំបង, ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវទប់ស្កាត់ ស្តីពីបញ្ហា ក្រុមហ៊ុនឯកជន ឬ ឯកជនដែលរកស៊ីចងការប្រាក់ដោយខុសច្បាប់ បានបង្ខំប្រជាពលរដ្ឋយកអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែររបស់គាត់ទៅបញ្ចាំដើម្បីបានខ្ចីលុយពីឯកជនខុសច្បាប់នោះ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ត្រួវការប្រើប្រាស់ផ្សេងៗ ពិសេស ប៉ះពាល់ការបោះឆ្នោតសកលនាពេលខាងមុខនេះ។

បន្ទាប់ពីសេចក្តីរាយការណ៍របស់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមួយចំនួនដែលបានជួបប្រទះរឿងនេះ ដូចជានៅស្រុកបាណន់មានជនជាតិឥណ្ឌាមួយចំនួនមកទេសចរណ៍នៅខ្មែរ ហើយឆ្លៀតឱកាស រកស៊ីចង
ការប្រាក់ជាមួយប្រជាពលរដ្ឋមានលក្ខណៈជាលុយរាប់បង់សងការប្រាក់ ឬ ប្រាក់ដើមវិញប្រចាំថ្ងៃ ដោយតំរ៉ូវឲ្យយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំដោយខុសច្បាប់ ហើយបានធ្វើឲ្យមានការផ្អើល
នៅតាមភូមិនៃស្រុកមួយចំនួននៅខេត្តបាត់ដំបង។ ពេលនោះអាជ្ញាធរស្រុក ឃុំភូមិ បានរាយការណ៍ទៅការិយាល័យអន្តោវ្រសន៍នៃស្នងការដ្ឋាននញរបាលខេត្ត មានវិធានការចាប់ពួកក្រុមឥណ្ឌនេះបញ្ជូនទៅស្រុកវិញ ដោយទារយកអត្តសញ្ញាណប័ណ្ណប្រគល់ជូនពលរដ្ឋខ្មែរនៅមូលដ្ឋានវិញ។

បើតាមតំណាងធនាគារជាតិសាខាខេត្តបាត់ដំបងបានលើកឡើងថា ស្ថាប័នលោកតែងបានទទួលគោលការណ៍ពីថ្នាក់ជាតិមិនឲ្យធ្វើអ្វីខុសច្បាប់ឡើយ ដោយបានធ្វើ
ការណែនាំនៅតាមធនាគារឯកជន មីក្រូហិរញវត្ថុផ្សេងៗ គោរពគោលការណ៍ធនាគារជាតិ តាមរយ: ធ្វើសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ថ្មីៗ ដែលពាក់ព័ន្ធវិស័យហិរញវត្ថុជាប្រចាំ និងណែនាំមិនឲ្យធ្វើអ្វីខុសច្បាប់ឡើយ។

បន្ទាប់ពីបានស្តាប់របាយការណ៍ពីស្ថាប័ន្នពាក់រួចមក លោក អភិបាលខេត្ត ក៏បានរំលឹកបន្ថែមសូមឲ្យមានការប្រុងប្រយ័ត្ននិងទប់ស្កាត់កុំឲ្យកើតមានឡើងបន្តទៀត។ លោកជឿថា រឿងនេះមិនមែនមានកើតឡើងតែខេត្តបាត់ដំបងនោះឡើយ គឺអាចមានកើតដល់ផ្សេងៗទៀតផងដែរ។

នាឱកាសនោះលោក ក៏បានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំនេះ អំពីអនុក្រិត្យលេខ១៣២ អនក្រ.បក ស្តីពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលអស់សុពលភាពឆ្នាំ២០២២-២០២៣ អាចបន្តបានសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧រហូតដល់ថ្ងៃប្រកាសលទ្ធផលការបោះឆ្នោតត្រូវបានបញ្ចប់។