(កាត្មាន់ឌូ)៖ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Khadga Prasad Oli បានប្រកាសលាលែងចេញពីតំណែង របស់លោកហើយ បន្ទាប់ពីឡើងកាន់តំណែងនេះ បានជាង៩ខែ ដែលវាបានកើតឡើង តែប៉ុន្មាននាទីប៉ុណ្ណោះ មុនសភាធ្វើការបោះឆ្នោតដកទំនុកចិត្ត ខណៈគ្រប់គ្នាបានដឹងថា លោកនឹងត្រូវធ្លាក់ស្រាប់ ទៅហើយនោះ។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយស៊ិនហួរនាយប់ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦។
លោក Oli វ័យ ៦៤ឆ្នាំ ត្រូវបានសម្ព័ន្ធមិត្តនៅក្នុងជួររដ្ឋាភិបាលចំរុះ បង្ខំឲ្យលាលែងចេញពីតំណែង ក្រោមមូលហេតុមួយចំនួនថា លោកមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកាន់តំណែង ជានាយករដ្ឋមន្ត្រី ខណៈលទ្ធផលបានបង្ហាញច្បាស់ក្នុងរយៈពេល ៩ខែមកនេះដែលលោកមិនអាច ធ្វើការដោះស្រាយបញ្ហានានាដោយរលូន៕