(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសច្រានចោលព័ត៌មានរបស់វិទ្យុអាស៊ីសេរី RFA Khmer ដែលលបានចេញផ្សាយថា «ពលរដ្ឋនៅតាមព្រំដែនខេត្តស្វាយរៀងជួលដីស្រែជាច្រើនហិកតាឱ្យជនជាតិវៀតណាម» រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
វិទ្យុអាស៊ីសេរីបានផ្សាយថា ក្រុមហ៊ុនលោក កុយ សារ៉េន នៅខេត្តស្វាយរៀង បានជួលដីឱ្យទៅវៀតណាម។
បន្ទាប់ពីមានការចេញផ្សាយបំភ្លៃបែបនេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានប្រកាសច្រានចោលព័ត៌មាននេះ ដោយអះអាងថារឿងនោះមិនពិតនោះឡើយ ខណៈក្រុមហ៊ុន កុយ សារ៉េន មានច្បាប់អនុញ្ញាតត្រឹមត្រូវ កម្មករបម្រើការនៅក្នុងចម្ការអំពៅជាកម្មករខ្មែរសុទ្ធសាធ ហើយចំពោះមានមានជនជាតិវៀតណាមមកធ្វើការនៅចម្ការអំពៅ គឺជាអ្នកបច្ចេកទេសផ្នែកកសិកម្មតែប៉ុណ្ណោះ ដោយក្រុមហ៊ុនមានកិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការដាំដុះស្របច្បាប់៕