(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជូនអតីតយុទ្ធជន និងនិវត្តន៍ជន ក្នុងគម្រោងដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ក្នុងកិច្ចប្រជុំនោះ លោក ម៉ែន វិបុល បានជំរុញដល់គណៈកម្មការអនុវត្តគម្រោងសាងសង់ ត្រូវសហការ និងសិក្សាហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា រួមមាន ផ្លូវ ប្រឡាយទឹក ស្រះទឹក វត្តអារាម ផ្សារ បណ្តាញអគ្គិសនី ស្របតាមប្លង់មេ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់។

លើសពីនេះ លោកអភិបាលខេត្ដ បានណែនាំដល់មន្ត្រីដែលពាក់ព័ន្ធ ត្រូវរៀបចំជ្រើសរើសរើសមុខសញ្ញា ក្នុងការផ្តល់ដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន ដែលបានស្នើសុំដោយពិនិត្យវិច្ឆ័យឲ្យបានត្រឹមត្រូវ ស្របតាមលក្ខខណ្ឌកំណត់មុននឹងផ្តលជូន ដើម្បីស្របតាមគោលការណ៍នីតិវិធីច្បាប់៕