
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ធី សុវណ្ណថា៖ ពលរដ្ឋស្រុកស្វាយអន្ទរ រិះគន់ប្រធានបក្សប្រឆាំង ដែលយកសពបណ្ឌិត កែម ឡី កេងចំណេញនយោបាយ
24-07-2016 14:46
(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» បានអះអាងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋមួយចំនួន នៅស្រុងស្វាយអន្ទរ ខេត្តព្រៃវែង បានរិះគន់ប្រធាន និងសកម្មជនគណបក្សសង្រ្គោះជាតិ ដែលបានយកសពបណ្ឌិត កែម ឡី ដើម្បីកេងចំណេញនយោបាយ។
ការអះអាងរបស់បែបនេះ របស់កញ្ញា ធី សុវណ្ណថា បានធ្វើឡើងបន្ទាប់ពីនាងបានរៀបចំវេទិកាមួយ នៅស្រុកចំការលើ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានប្រជាពលរដ្ឋ នៅមូលដ្ឋាននោះ ចូលរួមប្រមាណ ១៣០០នាក់។
នៅលើបណ្តាញសង្គម Facebook កញ្ញា ធី សុវណ្ណថា បានលើកឡើងថា «ព្រឹកនេះ វេទិកា(ទី២០) ស្រុកស្វាយអន្ទរ ខេត្តព្រៃវៃង ពលរដ្ឋ១៣០០នាក់ពលរដ្ឋរិះគន់ខ្លាំង លើប្រធាន និងសកម្មជនCNRP ធ្លាប់រិះគន់ ជេរបណ្ឌិតកែម ឡី បែជាតាំងខ្លួនជាអ្នកគោរពស្រលាញ់ និងកេញចំនេញនយោបាយ លើសពបណ្ឌិត កែម ឡី» ។