(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានលក់ឥណទានកាបូនដំបូង របស់គម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ក្នុងដែនជម្រកសត្វព្រៃ កែវសីមា ដែលមានទំហំព្រៃផ្ទៃសរុប ២៩២,៦៩០ហិកតា ទៅឱ្យក្រុមហ៊ុន Disney របស់សហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីប្រកាសរបស់ អង្គការ WCS កាលពីម្សិលមិញ។
តាមរយៈសេចក្តីប្រកាសនេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា «ការលក់ឥណទានកាបូនទ្រង់ទ្រាយធំដំបូងបង្អស់នៅប្រទេសកម្ពុជានេះ គឺជាផ្នែកមួយដ៏សំខាន់ នៃចក្ខុវិស័យរបស់យើង ដើម្បីទទួលបាននិរន្តភាពហិរញ្ញវត្ថុសម្រាប់តំបន់ការពារនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងដែលយើងបានចុះហត្ថលេខានេះ ដែលនឹងផ្តល់ថវិកាសឹងតែ ទាំងអស់សម្រាប់ការការពារព្រៃឈើ និងប្រជាសហគមន៍នៅកម្ពុជា»។
ឥណទានកាបូនដែលត្រូវបានលក់នេះ ត្រូវបានគេដាក់ឱ្យនៅលើទីផ្សារការបូនស្ម័គ្រចិត្ត ដែលអាចឱ្យក្រុមហ៊ុនឯកជន អង្គការ និងបុគ្គលម្នាក់ៗ ធ្វើការបង់ប្រាក់សម្រាប់សកម្មភាពជាច្រើន ដែលចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នពុល។ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ចំនួន និងគុណភាពនៃឥណទានកាបូន ត្រូវបានផ្ទៀងផ្ទាត់ដោយប្រព័ន្ធត្រួតពិនិត្យឈានមុខគេចំនួន២ គឺស្តង់ដារផ្ទៀងផ្ទាត់កាបូន និង អាកាសធាតុ និងស្តង់ដារសហគមន៍ និងជីវចម្រុះ។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ WCS ស្តីពីការលក់កាបូននេះ៖