(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៩២,២០៨នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៥,០៨០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៩២០នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,៥៦៤នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៥,១៨៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៦,៤៥៩នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦៧១,៧៦៥នាក់, ដូសទី៤ចំនួន ៥,២៣៦,៩១៦នាក់, ដូសទី៥ចំនួន ១,៨៨៧,៤៦៦នាក់ និងដូសទី៦ចំនួន ៤៤៧,២៧៥នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕