(កំពត)៖ ក្រុមសកម្មជនដែលគាំទ្រគណបក្សភ្លើងទៀន តំណាងឲ្យប្រជាពលរដ្ឋចំនួន៥២គ្រួសារ នៅឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្ដកំពត បានសម្រេចចិត្តដកស្លាកគណបក្សភ្លើងទៀនចោល ហើយជំនួសវិញដោយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋទាំង៥២គ្រួសារ បានបង្ហាញនូវក្ដីសប្បាយរីករាយ ក្រោយផ្លាស់ប្ដូរផ្នត់គំនិតងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ ដោយសារឃើញថា មានតែគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសតែមួយគត់ ទើបធ្វើឲ្យប្រទេសជាតិសុខសន្ដិភាព និងមានការអភិវឌ្ឍរីកចម្រើន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដែលផ្ដល់អំណោយផ្លូវមួយខ្សែជូនពួកគាត់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលផ្សេងទៅកាន់ទីផ្សារ។
សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោម៖