(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស ខណ្ឌដង្កោ។
ក្នុងពិធីនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក៏មានការចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ក្រុមការងារអមដំណើរ លោក លោកស្រី ជាក្រុមការងារភូមិ-សង្កាត់ យុវជន ស.ស.យ.ក សង្កាត់ ព្រមទាំងលោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា សិស្សានុសិស្សចំនួន២៧ថ្នាក់ សរុបមានចំនួន ១,៧២៦នាក់។
ក្នុងឱកាសនោះ លោក រ័ត្ន ស្រ៊ាង ក៏បានអញ្ជើញចូលតាមថ្នាក់រៀននីមួយៗ ដោយផ្ទាល់ដើម្បីចែកនូវ ទឹកដោះគោបឺត ទៅដល់ក្មួយៗ សិស្សានុសិស្សគ្រប់ៗគ្នា និងបានចែកនូវសម្លៀកបំពាក់កីឡា ដល់សិស្សមានទីលំនៅក្រៅមូលដ្ឋាន សង្កាត់ព្រែកកំពឹស ចំនួន៨៤៤នាក់ ដែលបានមកសិក្សានៅក្នុងសាលា ហើយមិនទាន់បានទទួលខោអាវកីឡា ដូចសិស្សដែលមានទីលំនៅក្នុងសង្កាត់ព្រែកកំពឹស និងបានឧបត្ថម្ភបាល់ជូនដល់សាលាផងដែរ៕