(ភ្នំពេញ)៖ លោក Ngo Van Tuat ទីប្រឹក្សានៃបេសកកម្ម ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃកម្មវិធីក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃទីក្រុងហូជីមិញ ដល់ប្រជាជនកម្ពុជា និងបើកឱកាសសហប្រតិបត្តិការ សម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ។ ភាគីទាំងពីរ រួមចំណែកបង្កើនចំនួនភ្ញៀវទេសចរទ្វេភាគីរវាងវៀតណាម និងកម្ពុជា។
ការវាយតម្លៃបែបនេះរបស់លោក Ngo Van Tuat បានធ្វឡើងនាព្រលប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅកម្ពុជាឆ្នាំ ២០២៣ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមក្នុងពិធីនេះ មានថ្នាក់ដឹកនាំស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា មន្ត្រីជាន់ខ្ពស់នៃឧស្សាហកម្មទេសចរណ៍នៅទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ ព្រមទាំងតំណាងមន្ទីរពេទ្យជាច្រើនកន្លែង បរិក្ខារពេទ្យ ធុរកិច្ចទេសចរណ៍ក្នុងប្រទេសទាំងពីរ។
លោកស្រី Bui Thi Ngoc Hieu អនុប្រធានមន្ទីរទេសចរណ៍ ទីក្រុងហូជីមិញ បានសង្កត់ធ្ងន់លើគុណសម្បត្តិក្នុងស្រុកបានបញ្ជាក់ថា ខ្លួនបាននឹងកំពុងជំរុញយ៉ាងសកម្មនូវឧស្សាហកម្មទេសចរណ៍នៅទីក្រុងហូជីមិញ ដើម្បីលើកកម្ពស់គុណភាពសេវាកម្មសម្រាប់ជនបរទេស ជាពិសេសភ្ញៀវទេសចរកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយកម្មវិធីជាច្រើន ដើម្បីនាំភ្ញៀវទេសចរវៀតណាម មកកាន់តំបន់ទេសចរណ៍តាមប្រតិទិនក្នុងប្រទេស វត្តអារាមនានា។
ខាងភាគីកម្ពុជា លោក ប្រាក់ ចាន់តារា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានសម្តែងជំនឿលើទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវៀតណាម ជាពិសេសទីក្រុងហូជីមិញ។ ប្តេជ្ញារៀបចំដោយជោគជ័យ នូវព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ ដូចជាពិព័រណ៍ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ ទីក្រុងហូជីមិញ រាត្រីកម្ពុជាជាដើម។
ក្នុងឱកាសនេះ តំណាងអង្គភាពអាជីវកម្ម មន្ទីរពេទ្យ និងបរិក្ខារពេទ្យនៃទីក្រុងហូជីមិញ បានណែនាំកញ្ចប់ផលិតផល និងសេវាកម្មដល់ចំណុចខ្លាំងរបស់ពួកគេ ហើយបានស្វែងរក និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូដែលមានសក្តានុពលក្នុងប្រទេសកម្ពុជា៕