Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងធម្មការ អញ្ជើញដឹកនាំប្រជំុ តែងតាំងជ្រើសរើស ព្រះមេគណខេត្តស្វាយរៀង

24-07-2016 10:23

(ស្វាយរៀង)៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកទេសរដ្ឋមន្រ្តី ហឹុម ឆែម នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ បានអញ្ជើញដឹកនាំកិច្ចប្រកាសតែងតាំងជ្រើសរើស ព្រះមេគណខេត្តស្វាយរៀង ដែលប្រារព្ធធ្វើឡើង នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការនិមន្តចូលរួមពីសម្តេចព្រះមហាសុមេធាធិតី នន្ទ ង៉ែត សម្តេចព្រះពោធិវង្សអំ លឹមហេង ព្រមទាំងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមន្រ្តីពាក់ព័ន្ធជា ច្រើនផ្សេងទៀត។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ក្រោយពីបានពិភាក្សាយ៉ាងល្អិតល្អន់រួចមក កិច្ចប្រជុំទាំងមូល បានសម្រេច អនុវត្តន៍តាម សជណ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ ឲ្យគណសង្ឃព្រះពុទ្ធសាសនាកម្ពុជា ក្នុងការរៀបចំតែងតាំងព្រះមេគណ គ្រប់រាជធានី ខេត្ត ដោយបញ្ជាក់ថា បន្ទាប់ព្រះមេគណអនិច្ចធម្មទៅ ព្រះបាឡាត់ ត្រូវឡើងជា ព្រះមេគណ ដោយស្វាយប្រវត្តិ ។

បើតាមលោក សេង សុមុនី កិច្ចប្រជុំនេះ បានសម្រេចជាឯកច្ឆន្ទ័ រៀបចំតាមនីតិវិធី យ៉ាងត្រឹមត្រូវ។