(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជូនដំណឹងដល់បេក្ខជន ដែលបានប្រឡងជាប់វិញ្ញាសាសរសេរ នាសម័យប្រឡងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ថា គណៈកម្មការរៀបចំការប្រឡងនឹងរៀបចំការប្រឡងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់ តាមការកំណត់ ដូចខាងក្រោម៖

* កាលបរិច្ឆេទសម្ភាសន៍ ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣
* ពេលវេលាសម្ភាសន៍ ៖ ដូចមានក្នុងតារាងជូនភ្ជាប់តាមមុខជំនាញ ដោយបេក្ខជនត្រូវមកដល់មណ្ឌលប្រឡង រយៈពេល ៣០នាទី មុនម៉ោងដែលបេក្ខជនត្រូវចូលសម្ភាសន៍
* មណ្ឌលប្រឡង ៖ ទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (អគារ ក ជាន់ទី៣)
* ឯកសារភ្ជាប់ ៖ អត្តសញ្ញាណបណ្ណ ឬឆាយា ឬលិខិតឆ្លងដែន និង * ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” (ទំព័រទី១ មាន QR Code) ។
* សម្រាប់ព័ត៌មានបន្ថែម ឬចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការប្រឡង បេក្ខជនអាចទាក់ទងតាមរយៈទូរសព្ទលេខ ០១៧ ៧១៦ ៩២១ / ០១២ ៩២៥ ៩៣៥ និងសូមតាមដានទំព័រហ្វេសប៊ុក «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications» អំពីការជូនដំណឹងស្ដីពីលទ្ធផលប្រឡងជាប់ជាស្ថាពរ៕