(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់៦នាក់ និងរបួសស្រាល ២នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១០គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង រថយន្តធុនធំចំនួន១គ្រឿង និងអ្នកថ្មើរជើងចំនួន២នាក់ ហើយមូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ប្រជែងគ្រោះថ្នាក់២លើក, មិនគោរពសិទ្ធិ ២លើក, បត់គ្រោះថ្នាក់១លើក និងកត្តាយានយន្ត១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១២នាក់។
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំង ប្រទេសមាន ចំនួន ៣,៦៩៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៦៩១គ្រឿង និងពិន័យសរុប ចំនួន ២,០០៣គ្រឿង៕