(តាកែវ)៖ ក្រោមការណែនាំរបស់លោក គី តិច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំក្រាំងធ្នង់ លោក ឈិត បូរ៉ាវុធ, លោក ដូង លឿង និងលោក សុខស្រូយ លោក ឌី ដាស្មៀនឃុំក្រាំងធ្នង់ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលសម្រាកព្យាបាលជំងឺ និងប្រជាពលរដ្ឋគ្រោះថ្នាក់ចររាចរណ៍ដល់គេហដ្ឋាន។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមាជិកមេធាវីរាជរដ្ឋាភិបាល, ក្រុមមេធាវីសម្តេចតេជោងដែរ។

នាឱកាសនោះដែរ ក្រុមការងារក៏បាននាំយកថវិកាមួយចំនួនជូនប្រជាពលរដ្ឋទាំងអស់ ដើម្បីទុកជូនគាត់សម្រាប់ជាថ្លៃព្យាបាលជំងឺហើយជាមួយគ្នានេះដែរ។

លោក ឈិត បូរ៉ាវុធ ក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានសាច់ញាតិគ្រប់អាយុបោះឆ្នោតផ្តាំផ្ញើ និងពន្យល់ណែនាំគាត់ឱ្យទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា កុំឱ្យខានដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋពិសេស គឺបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីអាចឱ្យគណបក្សបម្រើប្រជាពលរដ្ឋ និងអាចបន្តដឹកនាំប្រទេសជាតិទទួលបានការរីកចម្រើន អភិវឌ្ឍន៍ទៅថ្ងៃមុខទៀត។

ជាមួយគ្នានេះដែរ លោកក៏បានទទួលការពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក គី តិច ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ៕