(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៧ករណី ឃាត់មនុស្ស១២នាក ក្នុងនោះមុខសញ្ញាជួញដូរ៥នាក់ និងមុខសញ្ញាប្រើប្រាស់៧នាក់ ដកហូតថ្នាំមេតំហ្វេតាមីន(ice) ០.៣៨ក្រាមនិង៦កញ្ចប់តូច និងមេតំហ្វេតាមីន (wy) ១៥.៤៥ក្រាម។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញ បង្ក្រាប៣ករណីឃាត់ខ្លួន៧នាក់, នគរបាលខេត្តបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ខេត្តបន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លនម្នាក់ និងខេត្តកំពង់ស្ពឺ បង្ក្រាប២ករណីឃាត់ខ្លួន៣នាក់៕