(កំពង់ចាម)៖ អតីតសកម្មជនបក្សភ្លើងទៀនមួយគ្រួសារ ដែលរស់នៅក្នុងឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម បានសម្រេចចិត្តដកស្លាកគណបក្សភ្លើងទៀនមុខផ្ទះចោល ខណៈពួកគេអស់ជំនឿជឿលើការដឹកនាំរបស់ មេបក្សបោកប្រាស ភូកកុហកគឺ មេដឹកនាំក្បត់ជាតិ៣ជំនាន់ទណ្ឌិត សម រង្ស៉ី។

នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ គ្រួសារមួយមានសមាជិក៤នាក់ លោក អឿ ខេង, លោកស្រី ណុយ យ៉ាប់ អាយុ៤៥ឆ្នាំ, លោក ធន តុលា អាយុ២៤ឆ្នាំ និងលោកស្រី មន បូណា អាយុ២១ឆ្នាំ រស់នៅភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម សម្រេចយកចិត្តផ្តួល និងទម្លាក់ស្លាកបក្សភ្លើងទៀនពីមុខផ្ទះចោល។

លោកស្រី មន បូណា បានបញ្ជាក់ថា គ្រួសារខ្លួនអស់ជំនឿជឿលើការដឹកនាំមេបក្សក្បត់ជាតិ សម រង្ស៉ី ដែលដើរបោកប្រាសប្រជាពលរដ្ឋ និងរត់ចោលសមាជិកខ្លួន ដោយគ្មានទំនួលខុសត្រូវ៕