(ប៉េកាំង)៖ តួលេខសរុបនៃជនរងគ្រោះ ដោយសារតែព្យុះភ្លៀងមរណៈ ដែលបានវាយប្រហារខេត្ត Hebei ភាគខាងជើងប្រទេសចិននោះ បានចេញមកហើយគឺមនុស្ស ១១៤នាក់បានស្លាប់ និង ១០០នាក់កំពុង បាត់ខ្លួន ខណៈមនុស្ស ៣១០,០០០នាក់ទៀតកំពុងជម្លៀសខ្លួន។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិចដោយទីភ្នាក់ងារស៊ិនហួរ នាយប់ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦។
រដ្ឋាភិបាលចិនបានប្រកាសថា ការខូចខាតក្នុងខេត្តខាងលើនេះ សរុបជាទឹកប្រាក់គឺ ២,៤ពាន់លានដុល្លារ អាមេរិកទៅហើយ ខណៈកងកម្លាំងក្នុងខេត្តកំពុងតែព្យាយាមជួយសង្គ្រោះប្រជាជនពីទឹកជំនន់ ដែលបាន បង្កឡើងដោយព្យុះភ្លៀងប៉ុន្មានថ្ងៃជាប់ៗគ្នាមកហើយ។ បន្ថែមពីនេះលំនៅដ្ឋាន ៥២,០០០ខ្នងរងការ បំផ្លាញទាំងស្រុង និងផ្ទៃដីដំណាំ ៧០០,០០០ហិកតាលិចលង់៕