Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមបណ្ដាញប្រជាជនកម្ពុជា ចេញសេចក្ដីថ្លែងការណ៍រួមពីលទ្ធផលនៃមហាសន្និបាតលើកទី១ ឆ្នាំ២០២៣

18-06-2023 19:50

(កំពត)៖ សមាគមបណ្ដាញប្រជាជនកម្ពុជា (ស.ប.ប) នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីលទ្ធផលនៃមហាសន្និបាតលើកទី១ ឆ្នាំ២០២៣ ដែលដឹកនាំដោយលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ស.ប.ប លោក ធួន ស៉ីណាន អគ្គលេខាធិការ ស.ប.ប រួមជាមួយតំណាងសហគមន៍ជាសមាជិកចំនួន៤១ និងសហគមន៍អង្កេតការណ៍ចំនួន១៣ទៀត ដែលតំណាងឱ្យប្រជាជនសរុបប្រមាណ១០ម៉ឺននាក់។

សេចក្ដីថ្លែងការណ៍រួមនេះបានផ្ដោតលើចំណុចសំខាន់ចំនួន៤ចំណុច ពាក់ព័ន្ធនឹងការអភិវឌ្ឍសហគមន៍ឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មីៗប្រកបដោយគុណភាព និងចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព៕

ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍រួមរបស់សមាគម ស.ប.ប៖