បណ្ឌិត ម៉ុង ប្ញទ្ធី ផ្តល់ដើមឈើឆ្នង់ចំនួន៩៩ដើម សម្រាប់ដាំនៅបរិវេនវត្តតាកាច ស្រុកមណ្ឌលសីមា
18-06-2023 19:14
(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតខេត្តកោះកុង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ អ.ម.ត ចុះដាំកូនឈើប្រភេទឈើធ្នុងចំនួន៩៩ដើម ស្ថិតនៅវត្តតាកាតចាស់ ឃុំទួលគគីរស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធាន អ.ម.តខេត្ត បានថ្លែងឲ្យដឹងថា ថ្ងៃនេះលោកបានដឹកមកក្រុមការងារ អ.ម.ត ចុះមកដាំកូនឈើចំនួន៩៩ដើមជាប្រភេទឈើធ្នង់ ដើម្បីដាំនៅបរិវេនវត្តតាកាតចាស់ ដើម្បីហេដ្ឋារចនាសម្ព័ន្ធឲ្យមានសោភ័ណ្ឌភាព និងបង្កើនបរិស្ថានឲ្យមានសោភ័ណ្ឌភាពស្រស់បំព្រង និងលើកស្ទួយផ្នែកវិស័យទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវជាតិ-អន្តរជាតិចូលមកកម្សាន្តឲ្យមានកំណើនខ្ពស់។
លោក ហាក់ ឡេង បានបន្ថែមថា យើងរួមគ្នាថែរក្សាបរិស្ថានកុំកាប់បំផ្លាញព្រៃឈើឲ្យសោះពីព្រោះព្រៃឈើមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់មនុស្ស សត្វ ព្រៃឈើអាចលើកស្ទួយផ្នែកវិស័យទេសចរណ៍ ក្នុងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកកំសាន្តបានច្រើន មិនតែប៉ុណ្ណោះធ្វើជីវៈភាពគ្រួសារប្រជាពលរដ្ឋបានធូរធារមួយកម្រិតផងដែរ។
លោក ហាក់ ឡេង បានបន្តថា ដើម្បីថែរក្សាបរិស្ថានយើងរួមគ្នាដាំកូនឈើឲ្យបានក្នុង១នាក់បាន១ដើម ហើយឈប់កាប់បំផ្លាញព្រៃឈើរួមគ្នាថែរក្សាដើមឈើ ទោះបីប្រភេទឈើនោះ ជាប្រភេទឈើអ្វីក៏ដោយ ព្រៃឈើគឺជាអាយុជីវិតមនុស្សសត្វ៕