យុវជនល្អ រួបរួមគាំទ្រកំចាត់គ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែមិថុនា៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៣៤នាក់
18-06-2023 19:07
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៦ករណី ក្នុងនោះករណីប្រើប្រាស់៤ករណី, ដឹកជញ្ជូនរក្សាទុក៥ករណី និងជួញដូរ៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៤នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣,៥១៧ករណី ឃាត់មនុស្ស ៨,៤៦០នាក់ (ស្រី៥៣៧នាក់)៕